ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី ការត្រួតពិនិត្យ ការ អនុវត្តផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឆ្នាំ ២០២៤-២០២៨ និង ការលេីកកម្ពស់ សីលធម៌ សង្គម និង តម្លៃ ស្ត្រី និង គ្រួសារ ខ្មែរ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៦

បាត់ដំបង , ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។លោកស្រី ខុន លក្ខិណា ប្រធាន មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តកណ្តាល បានចូល សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី ការត្រួតពិនិត្យ ការ អនុវត្តផែនការ"យុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឆ្នាំ ២០២៤-២០២៨ និង ការលេីកកម្ពស់ សីលធម៌ សង្គម និង តម្លៃ ស្ត្រី និង គ្រួសារ ខ្មែរ" រយៈពេល២ថ្ងៃ ថ្ងៃ ទី៧-៩/៩/២២៦ ។ ក្រោម អធិបតីភាព ជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និង ជាប្រធាន ក្រុមការងារ បញ្ជ្រាបយេនឌ័រ នៃ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរបៀបវារៈ ដូច ខាងក្រោម ៖

- ចំណាប់ អារម្មណ៍ របស់ ឯកឧត្ដម មាស សុខសេនសន រដ្ឋលេខាធិការ និង ជា អនុ ប្រធាន ក .ក.យ
- សុន្ទរកថា របស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និង ជា ប្រធាន ក.ក. យ
- ផ្សព្វផ្សាយ ការ អនុវត្ត នៃ អនុសាសន៍ ១២ចំនុច ឆ្នាំ២០២៦ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង អនុសញ្ញា ស្តីពី ការលុចបំបាត់រាល់ទម្រង់នៃការរេីសអេីង ប្រឆាំង នឹងនារីភេទ ( CEDAW)
- ផ្សព្វផ្សាយ ការលេីកកំពស់សីលធមសង្គម និង គ្រួសារខ្មែរ
- ផ្សព្វផ្សាយ អនុសាសន៍ គន្លឹះ ១២ ចំណុច របស់ សម្តេច អគ្គ មហាសេនាធិបតី ហ៊ុន សែន ។

ព័ត៌មានទាក់ទង